មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ
មាតិកា
ប្រជុំពិនិត្យ និងពិភាក្សាលើលទ្ធផលនៃការវាស់វែងលើសំណើសុំចុះបញ្ជីរបស់គម្រោងសម្បទានដីសេដ្ឋកិច្ចក្រុមហ៊ុន អុី សេង
ចេញ​ផ្សាយ ២៧ មិថុនា ២០២៥
5
ថ្ងៃសុក្រ ២កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ លោក យស់ ចន្ថាណា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីចូលរួមប្រជុំពិនិត្យ និងពិភាក្សាលើលទ្ធផលនៃការវាស់វែងលើសំណើសុំចុះបញ្ជីរបស់គម្រោងសម្បទានដីសេដ្ឋកិច្ចក្រុមហ៊ុន អុី សេង ចំនួន ០៧ក្បាលដី ស្ថិតក្នុងភូមិតាអោងធំ ឃុំសាគ្គី, ភូមិកំពង់ចិន ភូមិព្រែកប្រស់ ភូមិព្រែកទាល់ ភូមិព្រែកសង្កែ ឃុំទឹកថ្លា និងភូមិទួល ភូមិព្រែកផ្អាវ ឃុំទឹកល្អក់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយមានការចូលរួមពីតំណាងរដ្ឋបាលស្រុកព្រៃនប់ ការិយាល័យ ដ.ន.ស.ភ ស្រុក មេឃុំសាមគ្គី មេឃុំទឹកថ្លា មេឃុំទឹកល្អក់ និងមេភូមិទាំង ០៧ នៅសាលប្រជុំសាលាស្រុកព្រៃនប់។
ចំនួនអ្នកចូលទស្សនា
Flag Counter