មាតិកា
អំពីមន្ទីរ

ខេត្តព្រះសីហនុ ស្ថិតនៅប៉ែកនិរតីនៃប្រទេសកម្ពុជា ជាប់នឹងតំបន់ឆ្នេរ មានចម្ងាយ ២៣០គីឡូម៉ែតពី រាជធានីភ្នំពេញតាមផ្លូវជាតិលេខ០៤ និងចម្ងាយ ២៦០គីឡូម៉ែត្រ តាមផ្លូវជាតិលេខ០៣ និងមានផ្លូវដែកតភ្ជាប់ពីរាជធានីភ្នំពេញដោយឆ្លងកាត់តាមខេត្តកណ្តាល តាកែវ និងខេត្តកំពត។

ខេត្តព្រះសីហនុមានព្រំប្រទល់៖

  • ខាងជើងជាប់នឹងខេត្តកោះកុង
  • ខាងកើតជាប់នឹងខេត្តកំពត និងខេត្តកំពង់ស្ពឺ
  • ខាងត្បូង និងខាងលិចជាប់នឹងឈូងសមុទ្រថៃឡង់ដ៍

បច្ចុប្បន្នខេត្តព្រះសីហនុមានផ្ទៃដីសរុប ២ ៦៥៨.៩០គីឡូម៉ែត្រការ៉េ បែងចែកជាដែនដីរដ្ឋបាលជាស្រុកចំនួន០៣ និងក្រុងចំនួន០១ ដែលមានឃុំចំនួន២៣,សង្កាត់ចំនួន០៦, និងភូមិចំនួន ១១១។

ខេត្តមានប្រជាជនពលរដ្ឋរស់នៅចំនួន ៤៦ ៤៨៧គ្រួសារ មានប្រជាជនសរុប ២១៤ ៦៣០នាក់ ក្នុងនោះស្ត្រី ១០៨ ០២១នាក់(របាយការណ៍ឆ្នាំ២០១៨)។

ខេត្តព្រះសីហនុ ជាខេត្តដែលមានវិស័យសេដ្ឋកិច្ចចំនួនបីសំខាន់គឺ កសិកម្ម ឧស្សាហកម្ម និងទេសចរណ៍ ដែលជាវិស័យគោលដៅធ្វើការអភិវឌ្ឍខឿនសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាល សក្តានុពលរួមមាន៖កំពង់ផែសមុទ្រទឹកជ្រៅ តំបន់សេដ្ឋកិច្ចពិសេស ព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុ និងឆ្នេរសមុទ្រដ៏ស្រស់ស្អាតប្រភព  សក្តានុពលធនធានធម្មជាតិទាំងអស់មាន និងកំពុងជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចខេត្តឱ្យមានភាពរីកចម្រើនជាលំដាប់។

ក្នុងនោះដែរវិស័យកសិកម្មបានផ្តោតការយកចិត្តទុកដាក់លើការបង្កើនផលិតភាព និងការធ្វើពិពិធកម្មកសិកម្មដោយបានជំរុញការអនុវត្តនូវវិធានការចាំបាច់មួយចំនួនដូចជា៖ បង្កើនការផ្តល់សេវាបច្ចេកទេសកសិកម្មដល់កសិករ ការស្រាវជ្រាវពូជ និងដំណាំកសិកម្ម ការបន្សាំនឹងការប្រែប្រួលអាកាសធាតុ ការគ្រប់គ្រង និងបង្កើនជីជាតិដីកសិកម្ម ការពង្រឹងសហគមន៍កសិកម្ម ការកសាងនិងពង្រឹងសមត្ថភាពស្ថាប័ន ការជំរុញផលិតកម្ម និងសុខភាពសត្វ ការអភិរក្សធនធានជលផល និងព្រៃឈើ។

ប៉ុន្មានឆ្នាំចុងក្រោយនេះ គឺការប្រែប្រួលអាកាសធាតុ បណ្តាលឱ្យកើតមានគ្រោះមហន្តរាយធម្មជាតិខុសប្រក្រតីដូចជា៖ជំនន់ទឹកភ្លៀងខ្យល់រដូវ (ខ្យល់គួច)ខ្យល់កន្ត្រាក់នៅឃុំសាមគ្គីទឹកល្អក់និងឃុំទឹកថ្លាតាមបណ្តោយ​​​​ផ្លូវជាតិលេខ០៣និងការជោរឡើងនៃកម្ពស់ទឹកសមុទ្រហូរចូលស្រែ ជាហេតុនាំឱ្យមានផលប៉ះពាល់ធ្ងន់ធ្ងរដល់ ផលិត​​កម្មកសិកម្ម។ម៉្យាងទៀតកំណើននៃការអភិវឌ្ឍសេដ្ឋកិច្ចនិងកំណើនប្រជាជន ក៏បានស្របយកផ្ទៃដីកសិកម្មជារៀងរាល់ឆ្នាំ ដោយការសាងសង់លំនៅដ្ឋាន និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ។ កត្តាទាំងនេះហើយដែលបណ្តាលឱ្យផ្ទៃដីកសិកម្មរួមតូច ចាំបាច់ត្រូវមានវិធានការអភិវឌ្ឍន៍តាមបែបស៊ីជម្រៅ ដោយការធ្វើប្រព័ន្ធកសិកម្ម និងបង្កើនរដូវ ការកែលម្អដីធ្លីការប្រើប្រាស់ពូជ ការប្រើប្រាស់ជី សមស្របតាមក្សេត្របរិស្ថាន ការអនុវត្តបច្ចេកទេសដាំដុះថ្មី ជួសជុលប្រព័ន្ធធារាសាស្ត្រ បណ្តុះបណ្តាលបច្ចេកទេស ជំនាញ កែប្រែទម្លាប់ដាំដុះរបស់កសិករ។

 

តួនាទី និងភារកិច្ចមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

 

    មន្ទីរកសិកម្មរាជធានី ខេត្ត ជាអង្គភាពថ្នាក់មូលដ្ឋានរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានបេសកកម្មដឹកនាំ គ្រប់គ្រង និងធ្វើសកម្មភាពវិស័យកសិកម្មនៅក្នុងក្របខ័ណ្ឌរដ្ឋបាលរាជធានី ខេត្ត របស់ខ្លួន

i. មន្ទីរកសិកម្មខេត្តមានមុខងារ និងភារកិច្ចដូចតទៅ ៖

  • លើកផែនការដឹកនាំ និងជំរុញការអនុវត្តកិច្ចអភិវឌ្ឍវិស័យកសិកម្មនៅក្នុងរាជធានី ខេត្ត ស្របតាមគោលនយោបាយរបស់ក្រសួងកសិកម្ម  រុក្ខាប្រមាញ់ និងនេសាទ។
  • គ្រប់គ្រងទិន្ន័យកសិកម្មគ្រប់ជំនាញ លើកគម្រោងផែនការ និងវិធានការអភិវឌ្ឍវិស័យកសិកម្ម។
  • លើកគម្រោងកម្មវិធីចំណូល ចំណាយ តាមដានពីការអនុវត្ត និងប្រមូលចំណូលក្នុងវិស័យកសិកម្មបង់ចូលថវិការដ្ឋ។
  • គ្រប់គ្រងមន្ត្រីរាជការ ថវិកា ទ្រព្យសម្បត្តិរដ្ឋរបស់មន្ទីរកសិកម្ម ខេត្ត ឲ្យបានត្រឹមត្រូវតាមគោលការណ៍ច្បាប់។
  • រៀបចំកម្មវិធីបណ្តុះបណ្តាល និងបំពាក់បំប៉ន ពង្រឹងសម្ថភាពមន្ត្រីបុគ្គលិក។
  • ផ្សព្វផ្សាយ ជម្រុញ ណែនាំ និងត្រួតពិនិត្យ អនុវត្តបណ្តាវិធានការបច្ចេកទេសក្នងវិស័យកសិកម្មគ្រប់ផ្នែកដល់ការិយាល័យអង្គភាពចំណុះ បណ្តាការិយាល័យកសិកម្មក្រុង ស្រុក ខណ្ឌ និងមណ្ឌលកសិកម្មឃុំ សង្កាត់។
  • ផ្តល់ការគាំទ្រ និងផ្ទេរបច្ចេកទេសក្នុងវិស័យកសិកម្មគ្រប់ផ្នែក ដល់កសិករ និងដៃគូចូលរួម និងលើកទឹកចិត្តអង្គការវិជ្ជាជីវៈសមាគមនានា។ និងបង្កើតសហគមន៍អភិវឌ្ឍនានាដែលពាក់ព័ន្ធនឹងវិស័យកសិកម្មដើម្បីកែលម្អផលិតកម្ម និងផលិតភាពក្នុងវិស័យកសិកម្មគ្រប់ផ្នែក។
  • ចូលរួម សហការក្នុងការអនុវត្ត វិធានការពារ ធនធានធម្មជាតិក្នុងវិស័យកសិកម្មគ្រប់ផ្នែក តាមការកំណត់នយោបាយអភិវឌ្ឍ អភិរក្សរបស់ក្រសួង។
  • ចាត់ចែងការងារអន្តរាគមន៍ ទប់ស្កាត់​បង្ការ និង​រាយការណ៍សុំយោបល់ជាបន្ទាន់ពីរដ្ឋបាលរាជធានី ខេត្ត និងក្រសួងនូវបណ្តាសមាសភាព ភយន្តរាយ​ គ្រោះធម្មជាតិ ភាពអនាធិបតេយ្យលើវិស័យកសិកម្មគ្រប់ផ្នែកដែលកើតមាន។
  • ធ្វើជាដៃគូដ៏ល្អ និងមានប្រសិទ្ធភាពក្នុងកិច្ចសហការ និងកិច្ចសហប្រតិបត្តការជាមួយបណ្តាមន្ទីរនានា អង្គការ និងម្ចាស់ជំនួយនានា សម្រាប់ការអភិវឌ្ឍវិស័យកសិកម្មនៅក្នុងខេត្ត រាជធានី។
  • ទទួលអនុវត្តភារកិច្ចផ្សេងៗទៀតដែលថ្នាក់ដឹកនាំក្រសួងប្រគល់ឲ្យ។

 

ii. មន្ទីរកសិកម្មរាជធានី ខេត្ត ដឹកនាំដោយប្រធានមួយរូប និងអមដោយអនុប្រធានមួយចំនួន ២រូប ជាជំនួយការតាមការចាំបាច់:

. ប្រធានមន្ទីរ:

  • ទទួលខុសត្រូវដំណើរការគ្រប់សកម្មភាពការងារអង្គភាពរបស់ខ្លួនត្រូវទទួលខុសត្រូវចំពោះមុខរដ្ឋមន្ត្រីកសួងកសិកម្ម រុក្ខាម្រមាញ់ និងនេសាទ និងរដ្ឋបាលរាជធានី ខេត្ត នូវរាល់ការងារវិស័យកសិកម្មតាមដានកិច្ចអនុវត្តន៍បទបញ្ជា និងការណែនាំរបស់ថ្នាក់លើក្នុងក្របខ័ណ្ឌច្បាប់ និងត្រូវទទួលវិន័យចំពោះអំពើអសកម្មរបស់ខ្លួន។

                         .អនុប្រធានមន្ទីរ :

  • ជួយការងារប្រធានមន្ទីរតាមការប្រគល់ភារកិច្ចពីប្រធានមន្ទីរ
  • ទទួលខុសត្រូវចំពោះមុខប្រធានមន្ទីរ លើការងារដែលបានបែងចែក និងប្រគល់ឲ្យ រួមទាំងមានភារកិច្ចចូលរួមទទួលខុសត្រូវជាមួយប្រធានក្នុងការដឹកនាំវិស័យកសិកម្មក្នុងរាជធានី ខេត្ត។
  •  

iii. មន្ទីរកសិកម្មរាជធានី ខេត្ត មានរចនាសម្ព័ន្ធដូចតទៅ៖

. ការិយាល័យចំណុះមន្ទីរៈ

.ការិយាល័យរដ្ឋបាល បុគ្គលិក

.ការិល័យផែនការ គណនេយ្យ

.ការិយាល័យនីតិកម្មកកសិកម្ម

.ការិយាល័យផលិតកម្ម និងបសុព្យាបាល

.ការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម

.ការិយាល័យផ្សព្វផ្សាយកសិកម្ម

.ការិយាល័យគ្រឿងយន្តកសិកម្ម

.ការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម

.ការិយាល័យកសិឧស្សាហកម្ម

១០.ការិយាល័យកៅស៊ូ

.ក្រៅពីការិយាល័យដូចមានក្នុងចំណុច (ក) ខាងលើនេះ មន្ទីរកសិកម្មរាជធានី ខេត្ត អាចមានអង្គភាពចំណុះតាមការចាំបាច់ និងតាមការជាក់ស្តែងរបស់មូលដ្ឋាន ដែលត្រូវសម្រេចបង្កើតដោយប្រកាសរបស់ក្រសួង។

.ការិយាល័យកសិកម្មក្រុង ស្រុក ខណ្ឌ ។

iv. ការិយាល័យ និងអង្គភាពនីមួយៗចំណុះឲ្យមន្ទីរ ដឹកនាំដោយប្រធានមួយរូប និងអមដោយអនុប្រធានចំនួន០២រូប ជាជំនួយការតាមការចាំបាច់។

v. ការិយាល័យនីមួយៗ ត្រូវចែកចញជាផ្នែកផ្សេងៗ។ ការបង្កើតផ្នែកចំណុះការិយាល័យ និងអង្គភាពចំណុះមន្ទីរ និងភារកិច្ចរបស់ផ្នែកនីមួយៗត្រូវកំណត់សម្រេចដោយប្រធានមន្ទីរកសិកម្មរាជធានីខេត្ត។

vi. ក្នុងករណីចាំបាច់ មន្ទីរកសិកម្មរាជធានី ខេត្ត អាចបង្កើត និងកំណត់តួនាទីមណ្ឌលកសិកម្មឃុំ សង្កាត់ ការបង្កើតមណ្ឌលកសិកម្មឃុំ សង្កាត់ ត្រូវកំណត់សេចក្តីសម្រេចរបស់ប្រធានមន្ទីរកសិកម្មរាជធានីខេត្ត ។

ចំនួនអ្នកចូលទស្សនា
Flag Counter