មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ
មាតិកា
ការចុះរុះរើដកចោលនូវបង្គោលដែលបានបោះនៅក្នុងដែននេសាទព្រៃកោងកាង
ចេញ​ផ្សាយ ២៧ មិថុនា ២០២៥
6
នៅថ្ងៃសុក្រ ២កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ លោក ឈុន ថុល នាយផ្នែករដ្ឋបាលជលផលទំនប់រលក បានដឹកនាំលោក ម៉ាន់ វិស័ក្ក នាយរងផ្នែករដ្ឋបាលជលព្រៃនប់ និងលោក ជឹម ចំរើន នាយសង្កាត់រដ្ឋបាលជលផលស្ទឹងហាវ បានសហការជាមួយនឹងអាជ្ញាធរ ឃុំកែវផុស និងនគរបាលប៉ុស្តិ៍រដ្ឋបាល ចុះរុះរើដកចោលនូវបង្គោលដែលបានបោះនៅក្នុងដែននេសាទព្រៃកោងកាង។ ជាលទ្ធផល៖ បានរុះរើដកចោលនៅបង្គោលឈើចំនួន ១៩ដើម និងបង្គោលថ្មចំនួន ៥ដើម នៅចំណុចនិយាមកាលេខ X.353967 Y.1188799 , X.353999 Y.1188656 , X.353958 Y.1188808 , X.353936 Y.1188875 ស្ថិតនៅភូមិឫទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ ក្រុមការងារនៅបន្តស្រាវជ្រាវរកជនសង្ស័យដើម្បីចំណាត់ការទៅតាមនីតិវិធីច្បាប់។
ចំនួនអ្នកចូលទស្សនា
Flag Counter