មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ
មាតិកា
ការចុះដករបាំងព្រួល ដែលបង្កឱ្យរាំងស្ទះទឹកដល់ប្រជាកសិករ និងបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់( ស្បៃមុង)
ចេញ​ផ្សាយ ២៧ មិថុនា ២០២៥
7
ថ្ងៃសុក្រ ២កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ លោក អ៊ុក សំអន នាយសង្កាត់រដ្ឋបាលជលផលកំពង់ស្មាច់ និង លោក សុខ បាន នាយសង្កាត់រដ្ឋបាលជលផលកោះខ្យង បានសហការជាមួយក្រុមប្រឹក្សា នគរបាលប៉ុស្តិ៍ សង្កាត់អូរជ្រៅ សង្កាត់បឹងតាព្រហ្ម ក្រុងកំពង់សោម ខេត្តព្រះសីហនុ និងសហគមន៍នេសាទបឹងជុំ បានចុះដករបាំងព្រួល ដែលបង្កឱ្យរាំងស្ទះទឹកដល់ប្រជាកសិករ និងបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់( ស្បៃមុង)។ ជាលទ្ធផល៖ បានដករបាំងព្រួលចំនួន៣ កន្លែង ប្រវែង ៦០ម៉ែត្រ និងស្បៃមុងប្រវែង ២៤៥ម៉ែត្រ ក្នុងទីតាំងសង្កាត់អូរជ្រៅ និងសង្កាត់បឹងតាព្រហ្ម ក្រុងកំពង់សោម ខេត្តព្រះសីហនុ។
ចំនួនអ្នកចូលទស្សនា
Flag Counter