មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ
មាតិកា
កិច្ចប្រជុំពិនិត្យ និងពិភាក្សារៀបចំដីកសិកម្មនៅស្រុកព្រៃនប់ ជាថ្នាលបណ្តុះ និងដាំកូនឈើជាមួយផ្កា ជាMaster Plans ក្នុងដីកសិកម្ម ទំហំ ៥៣ហិកតា
ចេញ​ផ្សាយ ២៦ មិថុនា ២០២៥
4
ថ្ងៃព្រហស្បតិ៍ ១កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ លោក យស់ ចន្ថាណា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ បានចូលរួមកិច្ចប្រជុំពិនិត្យ និងពិភាក្សារៀបចំដីកសិកម្មនៅស្រុកព្រៃនប់ ជាថ្នាលបណ្តុះ និងដាំកូនឈើជាមួយផ្កា ជាMaster Plans ក្នុងដីកសិកម្ម ទំហំ ៥៣ហិកតា ក្រោមអធិបតីភាពលោក សាមុត សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ នៅសាលប្រជុំក្រុមប្រឹក្សាខេត្តព្រះសីហនុ ដោយមានការចូលរួមពីមន្ទីរអង្គភាពពាក់ព័ន្ធ។
ចំនួនអ្នកចូលទស្សនា
Flag Counter