មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ
មាតិកា
កិច្ចប្រជុំពិភាក្សាពីតម្រូវការរបស់សហគមន៍នេសាទ និងពិនិត្យទីតាំងដើម្បីបង្កើតកន្លែងទេសចរណ៍ធម្មជាតិក្នុងសហគមន៍នេសាទនៅភូមិសាស្រ្តស្រុកព្រៃនប់ ខេត្តព្រះសីហនុ
ចេញ​ផ្សាយ ២៦ មិថុនា ២០២៥
4
ថ្ងៃព្រហស្បតិ៍ ១កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ លោក នេន ចំរើន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ និងលោក ឯម ភា នាយខណ្ឌរដ្ឋបាលជលផលកំពង់សោម បានដឹកនាំកិច្ចប្រជុំពិភាក្សាពីតម្រូវការរបស់សហគមន៍នេសាទ និងពិនិត្យទីតាំងដើម្បីបង្កើតកន្លែងទេសចរណ៍ធម្មជាតិក្នុងសហគមន៍នេសាទចុងអូរ សហគមន៍នេសាទបឹងរាំង សហគមន៍នេសាទជ្រលង និងសហគមន៍នេសាទព្រៃនប់២ ក្នុងភូមិសាស្ត្រស្រុកព្រៃនប់ ខេត្តព្រះសីហនុ និងមានការចូលរួមពីអាជ្ញាធរឃុំ និងសហគមន៍នេសាទ។
ចំនួនអ្នកចូលទស្សនា
Flag Counter