មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ
មាតិកា
ចុះប្រមូលស្ថិតិការលក់បន្លែ និងស្រង់តម្លៃទីផ្សារកសិផល សាច់ និងផលជលផល នៅផ្សារលើ
ចេញ​ផ្សាយ ២៥ មិថុនា ២០២៥
6
ថ្ងៃពុធ ១៥រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ ក្រុមការងារការិយាល័យផែនការ គណនេយ្យ បានសហការជាមួយប្រធានគ្រប់គ្រងផ្សារលើ បានចុះប្រមូលស្ថិតិការលក់បន្លែ និងស្រង់តម្លៃទីផ្សារកសិផល សាច់ និងផលជលផល នៅផ្សារលើ។ ជាលទ្ធផល ឃើញថា នៅផ្សារលើមានតូបលក់បន្លែសរុប ១៤២តូប ក្នុងមួយថ្ងៃលក់បន្លែជាមធ្យមបានចំនួន ៥៤,៦៨០គីឡូក្រាម/ថ្ងៃ ក្នងនោះ÷ - តូបលក់បន្លែធំ ១៥តូប ជាមធ្យមលក់បាន២០៣០គីឡូក្រាម/តូប/ថ្ងៃ - តូបលក់បន្លែមធ្យម ៥៥តូប ជាមធ្យមលក់បាន ៣៩០គីឡូក្រាម/តូប/ថ្ងៃ - តូបលក់បន្លែតូច ៧២តូប ជាមធ្យមលក់បាន ៤០គីឡូក្រាម/តូប/ថ្ងៃ។
ចំនួនអ្នកចូលទស្សនា
Flag Counter