មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ
មាតិកា
ផ្ទេរបច្ចេកទេសត្រួតពិនិត្យ និងសុវត្ថិភាពកសិផល និងចំណីអាហារ ដល់អ្នកកែច្នៃ
ចេញ​ផ្សាយ ១២ មិថុនា ២០២៥
7
ថ្ងៃព្រហស្បតិ៍ ២រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ លោក សុខ រិទ្ធី ប្រធានការិយាល័យរដ្ឋបាល បុគ្គលិក លោក ហ៊ល បញ្ញារិទ្ធិ មន្ត្រីទទួលបន្ទុកការិយាល័យកសិឧស្សាហកម្ម និងលោក ញ៉ុញ អ៊ុក នាយសង្កាត់រដ្ឋបាលជលផលទំនប់រលក បានចូលរួមសម្របសម្រួលក្រុមការងារ ដឹកនាំដោយលោកស្រីបណ្ឌិត ជួន មណីរដ្ឋ ប្រធានមន្ទីរពិសោធន៍ នៃនាយកដ្ឋានកសិឧស្សាហកម្ម ដើម្បីផ្ទេរបច្ចេកទេសត្រួតពិនិត្យ និងសុវត្ថិភាពកសិផល និងចំណីអាហារ ដល់អ្នកកែច្នៃ ស្ថិតនៅទំនប់រលក ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ចំនួនអ្នកចូលទស្សនា
Flag Counter