ចេញផ្សាយ ១០ មិថុនា ២០២៥
1
ថ្ងៃអង្គារ ១៥កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥
ការិយាល័យគ្រឿងយន្តកសិកម្ម និងការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម បានស្រង់ទិន្នន័យការបង្កបង្កើនផលដំណាំស្រូវវស្សា គិតត្រឹមថ្ងៃទី១០ ខែមិថុនាឆ្នាំ២០២៥÷
សរុបរួមទូទាំងខេត្ត ភ្ជួររាស់អនុវត្តបានចំនួន ១៨៩ហិកតា បូកយោងបានចំនួន ៩៧៥៧ហិកតា ស្មើនឹង ៧៣.៣៦ភាគរយ និងព្រោះ អនុវត្តបានចំនួន ៣៦៤ហិកតា បូកយោងបានចំនួន ៨២១២ហិកតា ស្មើនឹង ៦១.៧៤ភាគរយ នៃផែនការសរុប ១៣ ៣០០ហិកតា ក្នុងនោះ÷
១/ស្រុកព្រៃនប់÷
ភ្ជួររាស់អនុវត្តបានចំនួន ១៣៣ហិកតា បូកយោងបានចំនួន ៧១៩០ហិកតា ស្មើនឹង ៨២.១២ភាគរយ និងព្រោះ អនុវត្តបានចំនួន ២៨០ហិកតា បូកយោងបានចំនួន ៥៨៩៦ហិកតា ស្មើនឹង ៦៧.៣៥ភាគរយ នៃផែនការសរុប ៨៧៥៥ហិកតា។
២/ស្រុកកំពង់សីលា÷
ភ្ជួររាស់អនុវត្តបានចំនួន ៣៥ហិកតា បូកយោងបានចំនួន ១១៣៧ហិកតា ស្មើនឹង ៦៤.៦០ភាគរយ និងព្រោះ អនុវត្តបានចំនួន ៥៥ហិកតា បូកយោងបានចំនួន ១០០៥ហិកតា ស្មើនឹង ៥៧.១០ភាគរយ នៃផែនការសរុប ១៧៦០ហិកតា។
៣/ក្រុងកំពង់សោម÷
ភ្ជួររាស់អនុវត្តបានចំនួន ២១ហិកតា បូកយោងបានចំនួន ១៤៣០ហិកតា ស្មើនឹង ៥១.៣៥ភាគរយ និងព្រោះ អនុវត្តបានចំនួន ២៩ហិកតា បូកយោងបានចំនួន ១៣១១ហិកតា ស្មើនឹង ៤៧.០៧ភាគរយ នៃផែនការសរុប ២៧៨៥ហិកតា។