មាតិកា
ការភ្ជួររាស់ការបង្កបង្កើនផលដំណាំស្រូវវស្សា
ចេញ​ផ្សាយ ០៩ មិថុនា ២០២៥
26
ថ្ងៃចន្ទ ១៤កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៥ ការិយាល័យគ្រឿងយន្តកសិកម្ម និងការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម បានស្រង់ទិន្នន័យការបង្កបង្កើនផលដំណាំស្រូវវស្សា គិតត្រឹមថ្ងៃទី០៩ ខែមិថុនាឆ្នាំ២០២៥÷ សរុបរួមទូទាំងខេត្ត ភ្ជួររាស់អនុវត្តបានចំនួន ១១៥ហិកតា បូកយោងបានចំនួន ៩៥៦៨ហិកតា ស្មើនឹង ៧១.៩៤ភាគរយ និងព្រោះ អនុវត្តបានចំនួន ១៣៣ហិកតា បូកយោងបានចំនួន ៧៨៤៨ហិកតា ស្មើនឹង ៥៩.០១ភាគរយ នៃផែនការសរុប ១៣ ៣០០ហិកតា ក្នុងនោះ÷ ១/ស្រុកព្រៃនប់÷ ភ្ជួររាស់អនុវត្តបានចំនួន ៧៨ហិកតា បូកយោងបានចំនួន ៧០៥៧ហិកតា ស្មើនឹង ៨០.៦១ភាគរយ និងព្រោះ អនុវត្តបានចំនួន ៧៨ហិកតា បូកយោងបានចំនួន ៥៦១៦ហិកតា ស្មើនឹង ៦៤.១៥ភាគរយ នៃផែនការសរុប ៨៧៥៥ហិកតា។ ២/ស្រុកកំពង់សីលា÷ ភ្ជួររាស់អនុវត្តបានចំនួន ១៥ហិកតា បូកយោងបានចំនួន ១១០២ហិកតា ស្មើនឹង ៦២.៦១ភាគរយ និងព្រោះ អនុវត្តបានចំនួន ១៥ហិកតា បូកយោងបានចំនួន ៩៥០ហិកតា ស្មើនឹង ៥៣.៩៨ភាគរយ នៃផែនការសរុប ១៧៦០ហិកតា។ ៣/ក្រុងកំពង់សោម÷ ភ្ជួររាស់អនុវត្តបានចំនួន ២២ហិកតា បូកយោងបានចំនួន ១៤០៩ហិកតា ស្មើនឹង ៥០.៥៩ភាគរយ និងព្រោះ អនុវត្តបានចំនួន ៤០ហិកតា បូកយោងបានចំនួន ១២៨២ហិកតា ស្មើនឹង ៤៦.០៣ភាគរយ នៃផែនការសរុប ២៧៨៥ហិកតា។
ចំនួនអ្នកចូលទស្សនា
Flag Counter