មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ
មាតិកា
ពិធីសំណេះសំណាល ប្រគល់អណ្តូងទឹក និងដាំកូនឈើ "ដើមឈើក្រោមម្លប់សន្តិភាព" នៅអនុវិទ្យាល័យតានៃដូងប្រេង ស្ថិតក្នុងឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ
ចេញ​ផ្សាយ ០៦ មិថុនា ២០២៥
8
ថ្ងៃសុក្រ ១១កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៥ លោក យស់ ចន្ថាណា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ បានចូលរួមពិធីសំណេះសំណាល ប្រគល់អណ្តូងទឹក និងដាំកូនឈើ "ដើមឈើក្រោមម្លប់សន្តិភាព" នៅអនុវិទ្យាល័យតានៃដូងប្រេង ស្ថិតក្នុងឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្រោមអធិបតីភាពឯកឧត្តម ឆាយ វណ្ណា សមាជិកព្រឹទ្ធសភា លោក នៃ គង់ អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ និងលោក អុី ធារិន អភិបាលនៃគណៈអភិបាស្រុកព្រៃនប់ ដោយមានការចូលរួមពីមន្ទីរអង្គភាពពាក់ព័ន្ធ។ នៅក្នុងឱកាសនោះ គណៈធិបតីក៏បានចែកជូនសម្ភារសិក្សារដល់សិស្សានុសិស្សនៅក្នុងអនុវិទ្យាល័យ ហើយប្រគល់ និងភ្លក់រស់ជាតិទឹកអណ្តូង រួមទាំងដាំកូនឈើនៅក្នុងបរិវេណសាលាផងដែរ។
ចំនួនអ្នកចូលទស្សនា
Flag Counter