មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ
មាតិកា
កិច្ចប្រជុំការជំរុញការចុះបញ្ជីដីសម្បទានសេដ្ឋកិច្ច ដីព្រៃឈើ ដីស្ថានីយ៍ដាំស្ដារ ដីព្រៃកោងកាង ធ្វើប្លង់កម្មសិទ្ធិ និងចុះក្នុងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ
ចេញ​ផ្សាយ ០៦ មិថុនា ២០២៥
11
ថ្ងៃសុក្រ ១១កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៥ លោកស្រី ណែត សារ៉េម អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ បានដឹកនាំមន្រ្តីជំនាញ ចូលរួមកិច្ចប្រជុំការជំរុញការចុះបញ្ជីដីសម្បទានសេដ្ឋកិច្ច ដីព្រៃឈើ ដីស្ថានីយ៍ដាំស្ដារ ដីព្រៃកោងកាង ធ្វើប្លង់កម្មសិទ្ធិ និងចុះក្នុងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ក្រោមអធិបតីភាព ឯកឧត្តម គឹម សុន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមប្រព័ន្ធអនឡាញ Zoom meeting ដែលមានការចូលរួមពីអង្គភាព និងមន្ទីរក្រោមឱវាទក្រសួង។
ចំនួនអ្នកចូលទស្សនា
Flag Counter