ថ្ងៃសុក្រ ៤កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥
លោក កឹម អាន នាយរងខណ្ឌរដ្ឋបាលជលផលកំពង់សោម បានចូលរួមសិក្ខាសិលាពិគ្រោះយោបល់លើការបង្កើតផែនការសកម្មភាព ដើម្បីកាត់បន្ថយការចាប់ដោយចៃដន្យចំពោះថនិកសត្វកម្ពុជា នៅភូមិទំនប់រលក ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដោយមានការចូលរួមពីប្រធាន/អនុប្រធាន សហគមន៍នេសាទទំនប់រលក អ្នកនេសាទ និងមានការគាំទ្រថវិកា និងការចូលរួមដោយក្រុមការងារអង្គការសាមគ្គី អង្គការជីវិតសត្វសមុទ្រនៅកម្ពុជា។