ថ្ងៃសុក្រ ៤កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥
លោក ឈុន ថុល នាយផ្នែករដ្ឋបាលជលផលទំនប់រលក បានចុះពិនិត្យស្ថានភាពវារីវប្បកម្មនៅស្រុកស្ទឹងហាវ លើការចិញ្ចឹមត្រីឆ្ពង់ ត្រង់ចំនុចព្រែកបី ស្ថិតក្នុងភ្នុងភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។
ជាលទ្ធផល៖ ដោយសារពេលនេះជារដូវវស្សាទឹកហូរពីគ្រប់មជ្ឈដ្ឋានមកចូលក្នុងព្រែក ធ្វើឲ្យទឹកក្នុងព្រែកមិនល្អ ហើយសាប កំហាប់អំបិលទាប ដូច្នេះការចិញ្ចឹមត្រីឆ្ពង់ត្រូវអូសទៅខាងក្រៅក្បែរកូនកោះដើម្បីកុំឲ្យត្រីមានបញ្ហា។ ក្នុងការចុះពិនិត្យនេះផងដែរ មន្រ្តីជំនាញក៏បានប្រគល់លិខិតអនុញ្ញាតធ្វើវារីវប្បកម្មសមុទ្រ ពីអង្គភាពច្រកចេញចូលតែមួយ របស់រដ្ឋបាលខេត្តព្រះសីហនុ ដល់វារីវប្បករចិញ្ចឹមត្រីឆ្ពង់ចំនួន៩ម្ចាស់ ។