មាតិកា
ការភ្ជួររាស់ការបង្កបង្កើនផលដំណាំស្រូវវស្សា
ចេញ​ផ្សាយ ៣០ ឧសភា ២០២៥
4
ថ្ងៃសុក្រ ៤កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ ការិយាល័យគ្រឿងយន្តកសិកម្ម និងការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម បានស្រង់ទិន្នន័យការបង្កបង្កើនផលដំណាំស្រូវវស្សា គិតត្រឹមថ្ងៃទី៣០ ខែឧសភាឆ្នាំ២០២៥÷ សរុបរួមទូទាំងខេត្ត ភ្ជួររាស់អនុវត្តបានចំនួន ១៤៥ហិកតា បូកយោងបានចំនួន ៨៤១២ហិកតា ស្មើនឹង ៦៣.២៥ភាគរយ និងព្រោះ អនុវត្តបានចំនួន ១៥១ហិកតា បូកយោងបានចំនួន ៦៥៣១ហិកតា ស្មើនឹង ៤៩.១១ភាគរយ នៃផែនការសរុប ១៣ ៣០០ហិកតា ក្នុងនោះ÷ ១/ស្រុកព្រៃនប់÷ ភ្ជួររាស់អនុវត្តបានចំនួន ១២៥ហិកតា បូកយោងបានចំនួន ៧៤៩៥ហិកតា ស្មើនឹង ៦៤.៩៥ភាគរយ និងព្រោះ អនុវត្តបានចំនួន ១២៦ហិកតា បូកយោងបានចំនួន ៥៧៧១ហិកតា ស្មើនឹង ៥០.០១ភាគរយ នៃផែនការសរុប ១១ ៥៤០ហិកតា។ ២/ស្រុកកំពង់សីលា÷ ភ្ជួររាស់អនុវត្តបានចំនួន ២០ហិកតា បូកយោងបានចំនួន ៩១៧ហិកតា ស្មើនឹង ៥២.១០ភាគរយ និងព្រោះ អនុវត្តបានចំនួន ២៥ហិកតា បូកយោងបានចំនួន ៧៦០ហិកតា ស្មើនឹង ៤៣.១៨ភាគរយ នៃផែនការសរុប ១៧៦០ហិកតា។
ចំនួនអ្នកចូលទស្សនា
Flag Counter