ថ្ងៃព្រហស្បតិ៍ ៣កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥
លោក នេន ចំរើន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ បានដឹកនាំលោក កង ម៉ាក្សី នាយផ្នែករដ្ឋបាលជលផលព្រៃនប់ និងលោក ម៉ាន់ វិស័ក្ក នាយរងផ្នែក ដើម្បីចូលរួមវគ្គបណ្តុះបណ្តាលនៅថ្នាក់ក្រោមជាតិ អំពីការប្រតិបត្តិការ និងថែទាំហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន នៅសណ្ឋាគារសង្គហមិត្ត ខេត្ត កែប ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ភាវ សុវុទ្ធី អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងអភិបាលរងខេត្តកែបជាគណ:ធិបតី និងមានការចូលរួមពីមន្ទីរនានា និងមន្រ្តីជំនាញបច្ចេកទេស។