មាតិកា
កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាស្រុកព្រៃនប់ អាណត្តិទី៤ លើកទី១២
ចេញ​ផ្សាយ ២៩ ឧសភា ២០២៥
4
ថ្ងៃព្រហស្បតិ៍ ៣កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក  ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ លោក សំ សឿន នាយផ្នែករដ្ឋបាលព្រៃឈើព្រៃនប់ បានចូលរួមកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាស្រុកព្រៃនប់ អាណត្តិទី៤ លើកទី១២ ក្រោមអធិបតីភាពលោក សេក សាវ៉ុន ប្រធានក្រុមប្រឹក្សាស្រុក និងលោកស្រី វាល់ ច័ន្ទវលក្ខណ៍  អភិបាលរងនៃគណៈអភិបាលស្រុកព្រៃនប់ ។    ក្នុងអង្គប្រជុំនេះដែរ ក៏មានការចូលរួមពីសមាជិក សមាជិការក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក ការិយាល័យទាំង១៣ ក្រោមឱវាទស្រុក អង្គភាពកងកម្លាំងទាំង៣ប្រភេទ អង្គភាពជំនាញនានាបោះទីតាំងជុំវិញស្រុក អង្គភាពវិស័យឯកជនអគ្គីសនី ក្រុមហ៊ុនសម្រាម ក្រុមហ៊ុនរដ្ឋករទឹក ព្រមទាំងលោកមេឃុំរឺតំណាងទាំង១០ ផងដែរ។
ចំនួនអ្នកចូលទស្សនា
Flag Counter