ថ្ងៃព្រហស្បតិ៍ ៣កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥
លោក ឈុន ថុល នាយផ្នែករដ្ឋបាលជលផលទំនប់រលក បានចូលរួមកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាស្រុកស្ទឹងហាវ អាណត្តិទី៤ លេីកទី១២ ក្រោមអធិបតីភាពលោក តុប ពេញ ប្រធានក្រុមប្រឹក្សាស្រុក សមាជិកក្រុមប្រឹក្សាស្រុក និងលោក សៅ បុរីវឌ្ឍនៈ អភិបាល នៃគណៈអភិបាលស្រុកស្ទឹងហាវ ដោយមានការចូលរួមពីសំណាក់លោកអភិបាលរងស្រុក លោកនាយកស្ដីទី នាយករងរដ្ឋបាលស្រុក លោកអធិការរង លោកមេបញ្ជាការរងកងរាជអាហត្ថ លោកមេបញ្ជាការរងផ្នែកសឹករងស្រុក លោក-លោកស្រីប្រធានការិយាល័យ លោកមេឃុំទាំងបួន និងប្រធានអង្គភាពទាំងអស់ នៅសាលប្រជុំក្រុមប្រឹក្សាស្រុកស្ទឹងហាវ។