ថ្ងៃព្រហស្បតិ៍ ៣កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥
លោក ឯម ភា នាយខណ្ឌរដ្ឋបាលជលផលកំពង់សោមបានចូលរួមប្រជុំក្រុមការងារបច្ចេកទេសសម្រាប់តំបន់គ្រប់គ្រងជលផលសមុទ្រព្រែកកំពង់ស្មាច់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នៅសាលាខេត្តព្រះសីហនុ ក្រោមការដឹកនាំប្រជុំដោយលោក នៃ គង់ អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ និងជាប្រធានក្រុមការងារបច្ចេកទេសតំបន់គ្រប់គ្រងជលផលសមុទ្រ។
គោលបំណង៖
- ពិនិត្យលើសេចក្ដីព្រាងផែនទីកំណត់បែងចែកកន្លែងគ្រប់គ្រងតំបន់ជលផលសមុទ្រព្រែកកំពង់ស្មាច់
- ពិនិត្យ និងឆ្លងផែនការសកម្មភាព ប្រជុំពិគ្រោះយោបល់អំពីការកំណត់បែងចែកកន្លែងគ្រប់គ្រងតំបន់គ្រប់គ្រងជលផលសមុទ្រព្រែកកំពង់ស្មាច់។