ថ្ងៃពុធ ២កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥
ការិយាល័យគ្រឿងយន្តកសិកម្ម និងការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម បានស្រង់ទិន្នន័យការបង្កបង្កើនផលដំណាំស្រូវវស្សា គិតត្រឹមថ្ងៃទី២៨ ខែឧសភាឆ្នាំ២០២៥÷
សរុបរួមទូទាំងខេត្ត ភ្ជួររាស់អនុវត្តបានចំនួន ២៥០ហិកតា បូកយោងបានចំនួន ៨១១៨ហិកតា ស្មើនឹង ៦១.០៤ភាគរយ និងព្រោះ អនុវត្តបានចំនួន ៤៤៨ហិកតា បូកយោងបានចំនួន ៦២១៨ហិកតា ស្មើនឹង ៤៦.៧៥ភាគរយ នៃផែនការសរុប ១៣ ៣០០ហិកតា ក្នុងនោះ÷
១/ស្រុកព្រៃនប់÷
ភ្ជួររាស់អនុវត្តបានចំនួន ២៣០ហិកតា បូកយោងបានចំនួន ៧២២១ហិកតា ស្មើនឹង ៦២.៥៧ភាគរយ និងព្រោះ អនុវត្តបានចំនួន ៤៣៨ហិកតា បូកយោងបានចំនួន ៥៤៨៣ហិកតា ស្មើនឹង ៤៧.៥១ភាគរយ នៃផែនការសរុប ១១ ៥៤០ហិកតា។
២/ស្រុកកំពង់សីលា÷
ភ្ជួររាស់អនុវត្តបានចំនួន ២០ហិកតា បូកយោងបានចំនួន ៨៩៧ហិកតា ស្មើនឹង ៥០.៩៧ភាគរយ និងព្រោះ អនុវត្តបានចំនួន ១០ហិកតា បូកយោងបានចំនួន ៧៣៥ហិកតា ស្មើនឹង ៤១.៧៦ភាគរយ នៃផែនការសរុប ១៧៦០ហិកតា។