មាតិកា
ការភ្ជួររាស់ការបង្កបង្កើនផលដំណាំស្រូវវស្សា
ចេញ​ផ្សាយ ២៧ ឧសភា ២០២៥
7
ថ្ងៃអង្គារ ១កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ ការិយាល័យគ្រឿងយន្តកសិកម្ម និងការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម បានស្រង់ទិន្នន័យការបង្កបង្កើនផលដំណាំស្រូវវស្សា គិតត្រឹមថ្ងៃទី២៧ ខែឧសភាឆ្នាំ២០២៥÷ សរុបរួមទូទាំងខេត្ត ភ្ជួររាស់អនុវត្តបានចំនួន ២២៧ហិកតា បូកយោងបានចំនួន ៧៨៦៨ហិកតា ស្មើនឹង ៥៩.១៦ភាគរយ និងព្រោះ អនុវត្តបានចំនួន ២៤២ហិកតា បូកយោងបានចំនួន ៥៧៧០ហិកតា ស្មើនឹង ៤៣.៣៨ភាគរយ នៃផែនការសរុប ១៣ ៣០០ហិកតា ក្នុងនោះ÷ ១/ស្រុកព្រៃនប់÷ ភ្ជួររាស់អនុវត្តបានចំនួន ១៨៧ហិកតា បូកយោងបានចំនួន ៦៩៩១ហិកតា ស្មើនឹង ៦០.៥៨ភាគរយ និងព្រោះ អនុវត្តបានចំនួន ២០២ហិកតា បូកយោងបានចំនួន ៥០៤៥ហិកតា ស្មើនឹង ៤៣.៧២ភាគរយ នៃផែនការសរុប ១១ ៥៤០ហិកតា។ ២/ស្រុកកំពង់សីលា÷ ភ្ជួររាស់អនុវត្តបានចំនួន ៤០ហិកតា បូកយោងបានចំនួន ៨៧៧ហិកតា ស្មើនឹង ៤៩.៨៣ភាគរយ និងព្រោះ អនុវត្តបានចំនួន ៤០ហិកតា បូកយោងបានចំនួន ៧២៥៥ហិកតា ស្មើនឹង ៤១.១៩ភាគរយ នៃផែនការសរុប ១៧៦០ហិកតា។
ចំនួនអ្នកចូលទស្សនា
Flag Counter