ថ្ងៃអង្គារ ១កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥
លោក យស់ ចន្ថាណា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ និងលោក ឯម ភា នាយខណ្ឌរដ្ឋបាលជលផលកំពង់សោម បានចូលរួមកិច្ចប្រជុំចែករំលែកលទ្ធផលសិក្ខាសាលាស្តីពីការអភិវឌ្ឍសហគមន៍ប្រកបដោយចីរភាព និងមានភាពធន់ និងការរៀបចំផែនការអនុវត្តបន្ត តាមប្រព័ន្ធវីដេអូ Zoom meeting ដោយមានការចូលរួមពីមន្ទីរអង្គភាពជុំវិញខេត្ត។