ថ្ងៃសុក្រ ១២រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥
ការិយាល័យគ្រឿងយន្តកសិកម្ម និងការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម បានស្រង់ទិន្នន័យការបង្កបង្កើនផលដំណាំស្រូវវស្សា គិតត្រឹមថ្ងៃទី២៣ ខែឧសភាឆ្នាំ២០២៥÷
សរុបរួមទូទាំងខេត្ត ភ្ជួររាស់អនុវត្តបានចំនួន ១៧១ហិកតា បូកយោងបានចំនួន ៧២៦១ហិកតា ស្មើនឹង ៥៤.៥៩ភាគរយ និងព្រោះ អនុវត្តបានចំនួន ២៣៤ហិកតា បូកយោងបានចំនួន ៥១២៥ហិកតា ស្មើនឹង ៣៨.៥៣ភាគរយ នៃផែនការសរុប ១៣ ៣០០ហិកតា ក្នុងនោះ÷
១/ស្រុកព្រៃនប់÷
ភ្ជួររាស់អនុវត្តបានចំនួន ១៥១ហិកតា បូកយោងបានចំនួន ៦៤២៤ហិកតា ស្មើនឹង ៥៥.៦៧ភាគរយ និងព្រោះ អនុវត្តបានចំនួន ២១៤ហិកតា បូកយោងបានចំនួន ៤៤៤០ហិកតា ស្មើនឹង ៣៨.៤៧ភាគរយ នៃផែនការសរុប ១១ ៥៤០ហិកតា។
២/ស្រុកកំពង់សីលា÷
ភ្ជួររាស់អនុវត្តបានចំនួន ២០ហិកតា បូកយោងបានចំនួន ៨៣៧ហិកតា ស្មើនឹង ៤៧.៥៦ភាគរយ និងព្រោះ អនុវត្តបានចំនួន ២០ហិកតា បូកយោងបានចំនួន ៦៨៥ហិកតា ស្មើនឹង ៣៨.៩២ភាគរយ នៃផែនការសរុប ១៧៦០ហិកតា។