មាតិកា
ចុះពិនិត្យការចិញ្ចឹមត្រីឆ្ពង់ និងក្តាមថ្មរបស់វារីវប្បករ ស្ថិតក្នុងភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
ចេញ​ផ្សាយ ២៣ ឧសភា ២០២៥
6
ថ្ងៃសុក្រ ១២រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ លោក ឯម ភា នាយខណ្ឌរដ្ឋបាលជលផលកំពង់សោម និងលោកឈុន ថុលនាយផ្នែករដ្ឋបាលជលផលទំនប់រលក បានចុះពិនិត្យការចិញ្ចឹមត្រីឆ្ពង់ និងក្តាមថ្មរបស់វារីវប្បករ ស្ថិតក្នុងភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ ជាលទ្ធផល៖ - បានចុះពិនិត្យការចិញ្ចឹមត្រីឆ្ពង់របស់វារីវប្បករឈ្មោះ ខន ទេម ភេទប្រុស អាយុ៥២ឆ្នាំ ដែលចិញ្ចឹមត្រីឆ្ពង់រយៈពេល១២ឆ្នាំហើយ និងបច្ចុប្បន្នមានបែរចំនួន៥៨បែរ ត្រីឆ្ពង់សរុប៦៧ ០០០ក្បាល និងត្រី ធំនិងតូច ដែលកំពុងចាប់លក់បន្តបន្ទាប់។ វារីវប្បករបានលើកឡើងថា ឆ្នាំនេះការចិញ្ចឹមត្រីបានល្អ មិនមានបញ្ហា និងមានទីផ្សារល្អ ព្រោះមានឈ្មួញកណ្តាលមកទិញដល់ទីតាំងតែម្តង។ - ការចិញ្ចឹមក្តាមថ្មមាន១ម្ចាស់ ដាក់កូនចិញ្ចឹមចំនួន៣ ៤០០ កូន។ កូនក្តាមថ្មដែលដាក់ចិញ្ចឹមគឺបានពីការប្រមូលទិញពីប្រជានេសាទដែលរកពីដែននេសាទ ព្រៃធម្មជាតិជិតលំនៅឋានរបស់ពួកគាត់។
ចំនួនអ្នកចូលទស្សនា
Flag Counter