ថ្ងៃព្រហស្បតិ៍ ១១រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥
ការិយាល័យគ្រឿងយន្តកសិកម្ម និងការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម បានស្រង់ទិន្នន័យការបង្កបង្កើនផលដំណាំស្រូវវស្សា គិតត្រឹមថ្ងៃទី២២ ខែឧសភាឆ្នាំ២០២៥÷
សរុបរួមទូទាំងខេត្ត ភ្ជួររាស់អនុវត្តបានចំនួន ១៩២ហិកតា បូកយោងបានចំនួន ៧០៩០ហិកតា ស្មើនឹង ៥៣.៣១ភាគរយ និងព្រោះ អនុវត្តបានចំនួន ១៧០ហិកតា បូកយោងបានចំនួន ៤៨៩១ហិកតា ស្មើនឹង ៣៦.៧៧ភាគរយ នៃផែនការសរុប ១៣ ៣០០ហិកតា ក្នុងនោះ÷
១/ស្រុកព្រៃនប់÷
ភ្ជួររាស់អនុវត្តបានចំនួន ១៨២ហិកតា បូកយោងបានចំនួន ៦២៧៣ហិកតា ស្មើនឹង ៥៤.៣៦ភាគរយ និងព្រោះ អនុវត្តបានចំនួន ១៦០ហិកតា បូកយោងបានចំនួន ៤២២៦ហិកតា ស្មើនឹង ៣៦.៦២ភាគរយ នៃផែនការសរុប ១១ ៥៤០ហិកតា។
២/ស្រុកកំពង់សីលា÷
ភ្ជួររាស់អនុវត្តបានចំនួន ១០ហិកតា បូកយោងបានចំនួន ៨១៧ហិកតា ស្មើនឹង ៤៦.៤២ភាគរយ និងព្រោះ អនុវត្តបានចំនួន ១០ហិកតា បូកយោងបានចំនួន ៦៦៥ហិកតា ស្មើនឹង ៣៧.៧៨ភាគរយ នៃផែនការសរុប ១៧៦០ហិកតា។