មាតិកា
ពិធីអបអរសាទរការទទួលបានក្រុមហ៊ុនវិនិយោគចំនួន ២០០ក្រុមហ៊ុន និងសំណេះសំណាលជាមួយកម្មករ និយោជិត
ចេញ​ផ្សាយ ២២ ឧសភា ២០២៥
3
ថ្ងៃព្រហស្បតិ៍ ១១រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ លោក នេន ចំរើន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ បានដឹកនាំថ្នាក់ដឹកនាំខណ្ឌ និងការិយាល័យ ចូលរួមពិធីអបអរសាទរការទទួលបានក្រុមហ៊ុនវិនិយោគចំនួន ២០០ក្រុមហ៊ុន និងសំណេះសំណាលជាមួយកម្មករ និយោជិតជាង ៣ម៉ឺននាក់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅតំបន់សេដ្ឋកិច្ចក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយមានការអញ្ឃើញចូលរួមពីក្រសួង ស្ថាបន មន្ទីរអង្គភាពជំនាញ កម្មករកម្មការិនីយ៉ាងច្រើនកុះករ។
ចំនួនអ្នកចូលទស្សនា
Flag Counter