ជំនួបពិគ្រោះយោបល់ និងប្រមូលទិន្នន័យពាក់ព័ន្ធនឹងគម្រោងបង្កើតមណ្ឌលសន្និធិឧស្ម័នឥន្ធនៈ(LPG) និងផែទទួលប្រេងភីធីធីរាម លើផ្ទៃដីទំហំ ១,៣ហិកតា របស់ក្រុមហ៊ុនភីធីធី ខេមបូឌា ដែលមានទីតាំងស្ថិតនៅអុង សង្កាត់រាម ក្រុងកំពង់សោម ខេត្តព្រះសីហនុ
ថ្ងៃព្រហស្បតិ៍ ១១រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥
លោកស្រី ណែត សារ៉េម អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ និងលោក សុខ រិទ្ធី ប្រធានការិយាល័យរដ្ឋបាល បុគ្គលិក ជួបជំនួបពិគ្រោះយោបល់ និងប្រមូលទិន្នន័យពាក់ព័ន្ធនឹងគម្រោងបង្កើតមណ្ឌលសន្និធិឧស្ម័នឥន្ធនៈ(LPG) និងផែទទួលប្រេងភីធីធីរាម លើផ្ទៃដីទំហំ ១,៣ហិកតា របស់ក្រុមហ៊ុនភីធីធី ខេមបូឌា ដែលមានទីតាំងស្ថិតនៅអុង សង្កាត់រាម ក្រុងកំពង់សោម ខេត្តព្រះសីហនុ ជាមួយក្រុមហ៊ុនដាប់បែលយូ២ភី អ៉ីនវ៉ាយរ៉ិនម៉ិន នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ។