មាតិកា
ការចុះបញ្ជីនាវានេសាទ និងប្រមូលប្រាក់ឈ្នួលដែននេសាទសម្រាប់ឆ្នាំ២០២៥
ចេញ​ផ្សាយ ២១ ឧសភា ២០២៥
8
ដោយមានការណែនាំ និងចង្អុលបង្ហាញពីថ្នាក់ដឹកនាំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ និងលោកនាយខណ្ឌរដ្ឋបាលជលផលកំពង់សោម  នៅថ្ងៃអង្គារ ៩រោច ខែពិសាខ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ មន្រ្តីខណ្ឌរដ្ឋបាលជលផលកំពង់សោម បានចេញល្បាតតាមសមុទ្រ ដើម្បីចុះត្រួតពិនិត្យឯកសារនាវានេសាទសមុទ្រ និងផ្សព្វផ្សាយការចុះបញ្ជីនាវានេសាទសមុទ្រ ដើម្បីទទួលបានបណ្ណសម្គាល់នាវាស្របច្បាប់ (បណ្ណសម្គាល់កម្មសិទ្ធិនាវា) និងជំរុញផ្សព្វផ្សាយការប្រមូលប្រាក់ឈ្នួលដែននេសាទសមុទ្រសម្រាប់ឆ្នាំ២០២៥ ។ ក្រោយពីទទួលបានការផ្សព្វផ្សាយរួច ប្រជានេសាទបានឯកភាពយល់ព្រមតាមការជូនដំណឹង និងជួយផ្សព្វផ្សាយបន្តដល់អ្នកនេសាទផ្សេងៗទៀត តាមរយៈក្រុមវិទ្យុទាក់ទង ( ICOM OR ASTAR ) /ទូរស័ព្ទ/ផ្ទាល់មាត់។
ចំនួនអ្នកចូលទស្សនា
Flag Counter