ថ្ងៃអង្គារ ៩រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥
ការិយាល័យគ្រឿងយន្តកសិកម្ម និងការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម បានស្រង់ទិន្នន័យការបង្កបង្កើនផលដំណាំស្រូវវស្សា គិតត្រឹមថ្ងៃទី២០ ខែឧសភាឆ្នាំ២០២៥÷
សរុបរួមទូទាំងខេត្ត ភ្ជួររាស់អនុវត្តបានចំនួន ១២៩ហិកតា បូកយោងបានចំនួន ៦៧៩១ហិកតា ស្មើនឹង ៥២.២៤ភាគរយ និងព្រោះ អនុវត្តបានចំនួន ៦៣២ហិកតា បូកយោងបានចំនួន ៤៦៣៥ហិកតា ស្មើនឹង ៣៥.៦៥ភាគរយ នៃផែនការសរុប ១៣ ០០០ហិកតា ក្នុងនោះ÷
១/ស្រុកព្រៃនប់÷
ភ្ជួររាស់អនុវត្តបានចំនួន ៨៩ហិកតា បូកយោងបានចំនួន ៥៩៩៤ហិកតា ស្មើនឹង ៥៣.៣៣ភាគរយ និងព្រោះ អនុវត្តបានចំនួន ៥៧៧ហិកតា បូកយោងបានចំនួន ៣៩៨៩ហិកតា ស្មើនឹង ៣៥.៤៩ភាគរយ នៃផែនការសរុប ១១ ២៤០ហិកតា។
២/ស្រុកកំពង់សីលា÷
ភ្ជួររាស់អនុវត្តបានចំនួន ៤០ហិកតា បូកយោងបានចំនួន ៧៩៧ហិកតា ស្មើនឹង ៤៥.២៨ភាគរយ និងព្រោះ អនុវត្តបានចំនួន ៥៥ហិកតា បូកយោងបានចំនួន ៥៤៥ហិកតា ស្មើនឹង ៣៥.៦៥ភាគរយ នៃផែនការសរុប ១៧៦០ហិកតា។