ថ្ងៃចន្ទ ៨រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥
លោក នេន ចំរើន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ បានដឹកនាំលោក កង ម៉ាក្សី នាយផ្នែករដ្ឋបាលជលផលព្រៃនប់ លោក ម៉ាន់ វិស័ក្ក នាយរងផ្នែក និងមន្រ្តីជំនាញក្រោមឱវាទ ចូលរួមសិក្ខាសាលាថ្នាក់ក្រោមជាតិស្តីពី ការរៀបចំផែនការជាតិរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជា ដំណាក់កាលទី៣(NDC.O) នៅសណ្ឋាគារសង្គហ:មិត្ត ខេត្តកែប ក្រោមអធិបតីភាព ឯកឧត្តម ជួប ប៉ារីស រដ្ឋលេខាធិការក្រសួងបរិស្ថាន លោកអភិបាលរងខេត្ត តំបន់សមុទ្រទាំង៤ និងមានការចូលរួមពីក្រសួងមន្ទីរ និងមន្រ្តីនានាដែលពាក់ព័ន្ធ។