ថ្ងៃចន្ទ ៨រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥
ការិយាល័យគ្រឿងយន្តកសិកម្ម និងការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម បានស្រង់ទិន្នន័យការបង្កបង្កើនផលដំណាំស្រូវវស្សា គិតត្រឹមថ្ងៃទី១៩ ខែឧសភាឆ្នាំ២០២៥÷
សរុបរួមទូទាំងខេត្ត ភ្ជួររាស់អនុវត្តបានចំនួន ១៥៨ហិកតា បូកយោងបានចំនួន ៦៦៦២ហិកតា ស្មើនឹង ៥១.២៥ភាគរយ និងព្រោះ អនុវត្តបានចំនួន ១៧១ហិកតា បូកយោងបានចំនួន ៤០០២ហិកតា ស្មើនឹង ៣០.៧៨ភាគរយ នៃផែនការសរុប ១៣ ០០០ហិកតា ក្នុងនោះ÷
១/ស្រុកព្រៃនប់÷
ភ្ជួររាស់អនុវត្តបានចំនួន ១៣៨ហិកតា បូកយោងបានចំនួន ៥៩០៥ហិកតា ស្មើនឹង ៥២.២៤ភាគរយ និងព្រោះ អនុវត្តបានចំនួន ១៤១ហិកតា បូកយោងបានចំនួន ៣៤១២ហិកតា ស្មើនឹង ៣០.៣៦ភាគរយ នៃផែនការសរុប ១១ ២៤០ហិកតា។
២/ស្រុកកំពង់សីលា÷
ភ្ជួររាស់អនុវត្តបានចំនួន ២០ហិកតា បូកយោងបានចំនួន ៧៥៧ហិកតា ស្មើនឹង ៤៣.០១ភាគរយ និងព្រោះ អនុវត្តបានចំនួន ៣០ហិកតា បូកយោងបានចំនួន ៥៩០ហិកតា ស្មើនឹង ៣៣.៥២ភាគរយ នៃផែនការសរុប ១៧៦០ហិកតា។