ចេញផ្សាយ ០៨ ឧសភា ២០២៥
14
ថ្ងៃព្រហស្បតិ៍ ១២កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៥
លោក ឈុន ថុល នាយផ្នែករដ្ឋបាលជលផលទំនប់រលក បានសហការជាមួយក្រុមការងារនាយកដ្ឋានអភិរក្សតំបន់ឆ្នេរ និងសមុទ្រក្នុងតំបន់ការពារធម្មជាតិ នៃក្រសួងបរិស្ថាន មន្ទីរទេសចរណ៍ខេត្ត ឧទ្យានជាតិសមុទ្រកោះរ៉ុង អាជ្ញាធរមូលដ្ឋានសង្កាត់កោះរ៉ុងសន្លឹម គណៈកម្មាការសហគមន៍នេសាទកោះរ៉ុងសន្លឹម បានចុះសិក្សាវាយតម្លៃការកំណត់ជម្រើសសកម្មភាពអេកូទេសចរណ៍ និងជម្រើសការចិញ្ចឹមជីវិតក្នុងសហគមន៍តំបន់ការពារធម្មជាតិ និងសហគមន៍នេសាទនៃគម្រោងការបន្សាំ និងភាពធន់នឹងអាកាសធាតុនៃសហគមន៍អាស្រ័យលើធនធានជលផលតំបន់ឆ្នេរ Camadapt ស្ថិតក្នុងសហគមន៍នេសាទភូមិកោះរ៉ុងសន្លឹម សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង។