ចេញផ្សាយ ០៦ ឧសភា ២០២៥
14
ថ្ងៃអង្គារ ១០កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៥
លោក សាម សុផានិត មន្ត្រីការិយាល័យគ្រឿងយន្តកសិកម្ម បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយ និងពង្រឹងការអនុវត្តផែនការសកម្មភាពជាតិស្តីពីសុខភាពសិក្សា ក្រោមអធិបតីភាព លោកជំទាវបណ្ឌិត សឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈកម្មាធិការអន្តរក្រសួងស្តីពីសុខភាពសិក្សា និងលោក សាមុត សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ នៅសាលប្រជុំមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រះសីហនុ។