ចេញផ្សាយ ០៥ ឧសភា ២០២៥
10
ថ្ងៃចន្ទ ៩កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៥
លោក ឌី សុភី នាយខណ្ឌរដ្ឋបាលព្រៃឈើព្រះសីហនុ និងលោក ឡាង សុគន្ធ នាយផ្នែករដ្ឋបាលព្រៃឈើស្ទឹងហាវ ចូលរួមក្រុមការងារប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមន្ត្រីរដ្ឋបាលព្រៃឈើថ្នាក់កណ្តាល ចុះពិនិត្យទីតាំងត្រៀមរៀបចំបុណ្យរុក្ខទិវា ឆ្នាំ២០២៥ ដែលមានទីតាំង ស្ថិតក្នុងស្ថានីយ៍ស្តារព្រៃឈើឡើងវិញអូថ្មរ នៅភូមិសាស្ត្រ ស្រុកស្ទឹងហាវ។