ថ្ងៃព្រហស្បតិ៍ ៥កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៥
លោក តឹក ជីវ៉ាយ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ បានដឹកនាំក្រុមការងាររៀបចំវេទិកាចែករំលែកបទពិសោធនរបស់កសិករឈានមុខសម្រាប់សហគមន៍កសិកម្មចិញ្ចឹមមាន់ស្រែរុងរឿង នៅក្នុងឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ដោយមានការចូលរួមពីក្រុមប្រឹក្សាឃុំ កសិករឈានមុខ គណៈកម្មាធិការសហគមន៍ និងសមាជិកសហគមន៍ផងដែរ។