ថ្ងៃពុធ ៤កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥
លោក តឹក ជីវ៉ាយ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ បានដឹកនាំក្រុមការងាររៀបចំវេទិកាចែករំលែកបទពិសោធនរបស់កសិករឈានមុខសម្រាប់សហគមន៍កសិកម្មចិញ្ចឹមមាន់ស្រែទ្រទ្រង់ជីវភាពប្រជារុងរឿង នៅក្នុងឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយមានការចូលរួមពីកសិករឈានមុខ គណៈកម្មាធិការសហគមន៍ និងសមាជិកសហគមន៍ផងដែរ។