ថ្ងៃពុធ ៤កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥
លោក ឈុន ថុល នាយផ្នែករដ្ឋបាលជលផលទំនប់រលក បានចូលរួមកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាស្រុកស្ទឹងហាវ អាណត្តិទី៤ លេីកទី១១ ក្រោមអធិបតីភាព លោក តុប ពេញ ប្រធានក្រុមប្រឹក្សាស្រុក សមាជិកក្រុមប្រឹក្សាស្រុក និងលោក សៅ បុរីវឌ្ឍនៈអភិបាល នៃគណៈអភិបាលស្រុកស្ទឹងហាវ និងមានការចូលរួមពីលោក លោកស្រីអភិបាលរងស្រុក លោកនាយកស្ដីទី នាយករងរដ្ឋបាលស្រុក លោកអធិការរង លោកមេបញ្ជាការរងកងរាជអាហត្ថ លោកមេបញ្ជាការរងផ្នែកសឹករងស្រុក លោក-លោកស្រីប្រធានការិយាល័យ លោកមេឃុំទាំងបួន និងប្រធានអង្គភាពទាំងអស់នៅសាលប្រជុំក្រុមប្រឹក្សាស្រុកស្ទឹងហាវ។