មាតិកា
ការភ្ជួររាស់ការបង្កបង្កើនផលដំណាំស្រូវវស្សា
ចេញ​ផ្សាយ ២៩ មេសា ២០២៥
6
ថ្ងៃអង្គារ ៣កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ ការិយាល័យគ្រឿងយន្តកសិកម្ម និងការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម បានស្រង់ទិន្នន័យការបង្កបង្កើនផលដំណាំស្រូវវស្សា គិតត្រឹមថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥÷ សរុបរួមទូទាំងខេត្ត ភ្ជួររាស់អនុវត្តបានចំនួន ១៥៧ហិកតា បូកយោងបានចំនួន ២២០៥ហិកតា ស្មើនឹង ១៦.៩៦ភាគរយ និងព្រោះ អនុវត្តបានចំនួន ១៣០ហិកតា បូកយោងបានចំនួន ១០៥៩ហិកតា ស្មើនឹង ៨.១៥ភាគរយ នៃផែនការសរុប ១៣ ០០០ហិកតា ក្នុងនោះ÷ ១/ស្រុកព្រៃនប់÷ ភ្ជួររាស់អនុវត្តបានចំនួន ១៥៧ហិកតា បូកយោងបានចំនួន ២២០៥ហិកតា ស្មើនឹង ១៩.៦២ភាគរយ និងព្រោះ អនុវត្តបានចំនួន ១៣០ហិកតា បូកយោងបានចំនួន ១០៥៩ហិកតា ស្មើនឹង ៩.៤២ភាគរយ នៃផែនការសរុប ១១ ២៤០ហិកតា។ ២/ស្រុកកំពង់សីលា÷ ភ្ជួររាស់អនុវត្តបានចំនួន ០ហិកតា បូកយោងបានចំនួន ០ហិកតា ស្មើនឹង ០ភាគរយ និងព្រោះ អនុវត្តបានចំនួន ០ហិកតា បូកយោងបានចំនួន ០ហិកតា ស្មើនឹង ០ភាគរយ នៃផែនការសរុប ១៧៦០ហិកតា។
ចំនួនអ្នកចូលទស្សនា
Flag Counter