មាតិកា
វគ្គបណ្តុះបណ្តាលស្តីពី ការរៀបចំធ្វើបច្ចុប្បន្នភាពបញ្ចប់ទិន្នន័យគម្រូ វិធីសាស្ត្រប្រមូលទិន្នន័យល្បាតតាមកម្មវិធី SMARTនៅទីវាល
ចេញ​ផ្សាយ ២៩ មេសា ២០២៥
8
នៅមន្ទីបរិស្ថានខេត្តកោះកុង នាថ្ងៃចន្ទ ២កើត-ថ្ងៃអង្គារ ៣កើត ខែពិសាខ ឆ្នាំម្សាញ់ សប្ដស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី២៨-២៩ ខែមេសា ឆ្នាំ២០២៥ លោក ញ៉ែម វណ្ណា នាយរងផ្នែករដ្ឋបាលជលផលទំនប់រលក បានចូលរួមជាគ្រូបង្គោលចែករំលែកបទពិសោធន៍បច្ចេកទេសការប្រើប្រាស់កម្មវិធី SMART Mobile ដល់សហគមន៍តំបន់ការពារធម្មជាតិ ខេត្តកោះភាគខាងជើង ក្នុងវគ្គបណ្តុះបណ្តាលស្តីពីការរៀបចំធ្វើបច្ចុប្បន្នភាពបញ្ចប់ទិន្នន័យគម្រូ វិធីសាស្ត្រប្រមូលទិន្នន័យល្បាតតាមកម្មវិធី SMARTនៅទីវាល និងក្រុមបរិស្ថាន ក្រោមអធិបតីភាពលោក ហ៊ុន ម៉ារ៉ាឌី ប្រធានមន្ទីរបរិស្ថានខេត្តកោះកុង និងមានអ្នកចូលរួមសរុប៣២នាក់ស្រី៥នាក់ ដែលមកពីសហគមន៍តំបន់ការពារធម្មជាតិកោះស្រឡៅ សហគមន៍តំបន់ការពារធម្មជាតិកោះកាពិ សហគមន៍តំបន់ការពារធម្មជាតិពាមក្រសោប សហគមន៍តំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង មន្ត្រីដែនជម្រកសត្វព្រៃពាមក្រសោប មន្ត្រីឧទ្យានុរក្សឧទ្យានជាតិសមុទ្រកោះរ៉ុង អង្គការសត្វព្រៃនិងរុក្ខជាតិ អង្គការខ្លាត្រី ដោយមានការរៀបចំនិងគាំទ្រពីអង្គការ សត្វព្រៃ និងរុក្ខជាតិ ប្រចាំកម្ពុជា។
ចំនួនអ្នកចូលទស្សនា
Flag Counter