ថ្ងៃចន្ទ ២កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥
លោក យស់ ចន្ថាណា អនុប្រធានមន្ទីរកសិកម្ម រក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ លោក ឯម ភា នាយខណ្ឌរដ្ឋបាលជលផលកំពង់សោម និងលោក អ៊ុក សំអន នាយសង្កាត់រដ្ឋបាលជលផលកំពង់ស្មាច់ បានចូលរួមកម្មវិធីបោះឆ្នោត ជ្រើសរើសបណ្តាញគណៈកម្មការសហគមន៍នេសាទស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្នុងគោលបំណងដើម្បីពង្រឹង និងបង្កើនប្រសិទ្ធភាព របស់សមាជិកបណ្តាញសហគមន៍នេសាទ ស្រុកព្រៃនប់ ក្នុងការគាំទ្រដល់សហគមន៍នេសាទ ចូលរួមគ្រប់គ្រងធនធានជលផល និង កែលម្អររបរចិញ្ចឹមជីវិតរបស់ប្រជាពលរដ្ឋ និងសមាជិកសហគមន៍នេសាទ ដោយមានការចូលរួមពីនាយកដ្ឋានអភិវឌ្ឃន៍សហគមន៍ រដ្ឋបាលស្រុកព្រៃនប់ ក្រុមប្រឹក្សាឃុំ គណៈកម្មការសហគមន៍នេសាទ ក្នុងស្រុកព្រៃនប់។
រៀបចំដោយ: នាយកដ្ឋានអភិវឌ្ឃន៍សហគមន៍ សហការជាមួយ អង្គការ NGO F អង្គការស្រលាញ់ធនធានធម្មជាតិ កម្ពុជា CNRO ឧបត្ថម្ភថវិកា ដោយសហភាពអុឺរ៉ុប EU។