ថ្ងៃសុក្រ ១៣រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥
លោក កង ម៉ាក្សី នាយផ្នែករដ្ឋបាលជលផលព្រៃនប់ បានចូលរួមសហការជាមួយអង្គការសម្ព័ន្ធសត្វព្រៃ និងធម្មជាតិ(WEA) បើកប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងទិសដៅអនុវត្តការងារប្រចាំឆ្នាំ២០២៥ រយៈពេល ៤ថ្ងៃ គិតចាប់ពីថ្ងៃទី ២២ដល់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ នៅក្នុងសហគមន៍នេសាទទាំង៨ ក្នុងតំបន់គ្រប់គ្រងធនធានជលផលព្រែកកំពង់ស្មាច់។