ថ្ងៃព្រហស្បតិ៍ ១២រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥
លោក ឡាង សុគន្ធ នាយផ្នែករដ្ឋបាលព្រៃឈើស្ទឹងហាវ បានចូលរួមសហការជាមួយក្រុមការងារបង្ក្រាបបទល្មើសសត្វព្រៃ និងកម្លាំងកងរាជអាវុធហត្ថផ្ទៃប្រទេស ចុះប្រតិបត្តិការបង្ក្រាបបទល្មើសសត្វព្រៃ នៅចំណុចផ្សារលើ ក្រុងព្រះសីហនុ÷ ជាលទ្ធផលបានដកហូត
១.សាច់ជ្រូកព្រៃស្រស់ ទំងន់ ១៧.៥០គ.ក្រ
២.ទន្សងងាប់ចំនួន ១ក្បាល ទំងន់ ១.៨០គ.ក្រ
៣.ពស់សង់សឿរស់ចំនួន ២០ក្បាល ទំហន់ ២០.៥០គ.ក្រ
៤.ពស់វែកក្របី រស់ចំនួន ៥ក្បាល ទំងន់ ៥.៥០គ.ក្រ
សម្រាប់ករណីនេះការងារបានរៀបចំតាមនិតិវិធី។
ចំពោះសាច់ជ្រូកព្រៃស្រស់ និងទន្សងងាប់ យើងបានដុតកំទេចចោល នៅស្នាក់ការខណ្ឌរដ្ឋបាលព្រៃឈើព្រះសីហនុ។