ថ្ងៃព្រហស្បតិ៍ ១២រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥
លោក ញ៉ុញ អ៊ុក នាយសង្កាត់រដ្ឋបាលជលផលមិត្តភាព និងលោក ឃិន សារ៉ាវុធ មន្រ្តីខណ្ឌរដ្ឋបាលជលផលកំពង់សោមបានចុះពិនិត្យសត្វផ្សោតដែលបានស្លាប់ នៅទីតាំងស្ថិតនៅឆ្នេរអូរឈើទាល។ ជាលទ្ធផល៖ សត្វផ្សោតដែលបានស្លាប់នេះមានទម្ងន់ប្រហែល ៧០គីឡូក្រាម និងទទឹង០,៤៥ម បណ្ដោយ១,២០ម ជាប្រភេទត្រីផ្សោតច្រមុះដបចំពុះខ្លីindo_pacific bottlenose Dolphin។ សត្វផ្សោតមានសភាពស្អុយរលួយ និងមានស្នាមត្រង់ក (តាមការសន្និដ្ឋានប្រហែលជាជាប់មងរបស់អ្នកនេសាទ)។ ក្រោយពីបានពិនិត្យរួចរាល់ ក្រុមការងារបានកប់សពសត្វផ្សោតនៅជិតទីតាំងនោះ។