ថ្ងៃពុធ ១១រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥
លោក នេន ចំរើន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ បានដឹកនាំមន្រ្តីខណ្ឌរដ្ឋបាលជលផលកំពង់សោម ដើម្បីចុះចែកពូជត្រីឆ្ពង់ចិញ្ចឹមដល់កសិករចំនួន ៦គ្រួសារ សរុបចំនួន ១០ ០០០កូន ដែលជាការឧបត្ថម្ភដ៏ថ្លៃថ្លារបស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណអភិបាលខេត្តព្រះសីហនុ។