ថ្ងៃពុធ ១១រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥
លោកស្រី ណែទ សារ៉េម អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ បានចូលរួមក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តស៊ីឈួននៃសាធារណរដ្ឋប្រជាមានិតចិន ក្រោមអធិបតីភាពលោក សុខ ភា អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោក He Yangzheng អនុប្រធានគណៈកម្មការអចិន្ត្រៃយ៍សភាប្រជាជនចិន នៅសាលប្រជុំក្រុមប្រឹក្សាខេត្តព្រះសីហនុ ដោយមានការចូលរួមពីមន្ទីរអង្គភាពដែលត្រូវបានអញ្ជើញ និងក្រុមគណៈប្រតិភូខេត្តស៊ីឈួននៃសាធារណរដ្ឋប្រជាមានិតចិន។