មាតិកា
ពិធីដាំកោងកាងនៅសហគមន៍នេសាទជំពូខ្មៅ
ចេញ​ផ្សាយ ២៣ មេសា ២០២៥
8
ថ្ងៃពុធ ១១រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ ក្រសួងបរិស្ថាន សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ បានរៀបចំពិធីដាំកូនកោងកាងសរុបចំនួន ១២ ៥០០ដើម នៅចំណុចនិយាមការ X.៣៧៥៤៧២ Y. ១១៧៥៥៩៥ ក្នុងសហគមន៍នេសាទជំពូខ្មៅ ភូមិជំពូខ្មៅ ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្នុងអំឡុងពិធីដាំកូនកោងកាង ក្រុមការងារដាំបានចំនួន ៣ ០០០ដើម ដោយឡែកចំនួនកូនកោងកាងដែលនៅសល់ចំនួន ៩ ៥០០ដើម គឺសហគមន៍ដាំបន្ត។ ពិធីនេះមានការចូលរួមពីលោកអភិបាលស្រុកព្រៃនប់ និងសហការី ក្រុមប្រឹក្សាឃុំទួលទទឹង នគរបាលព្រំដែនទឹក សហគមន៍នេសាទ តំបន់គ្រប់គ្រងធនធានជលផលសមុទ្រព្រែកកំពង់ស្មាច់។
ចំនួនអ្នកចូលទស្សនា
Flag Counter