ថ្ងៃពុធ ១១រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥
លោក អាត ផល្លី ប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម និងលោក សុខ ពិសិដ្ឋ ប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម សហការជាមួយក្រុមហ៊ុនគ្រាប់ពូជបន្លែ ខេ អេស ស៊ីដ ឯក ចូលរួមកិច្ចប្រជុំពិភាក្សា ផ្តល់ធាតុចូល ប្រឹក្សាបច្ចេកទេស និងតាមដានការដាំដុះដំណាំបន្លែរបស់សមាជិកសហគមន៍កសិកម្មបន្លែធម្មជាតិសង្កាត់បឹងតាព្រហ្ម ក្រោមអធិបតីភាពលោក សោម កន ចៅសង្កាត់បឹងតាព្រហ្ម នៅសង្កាត់បឹងតាព្រហ្ម ក្រុងកំពង់សោម ខេត្តព្រះសីហនុ ដោយមានការចូលរួមពីមន្រ្តីកសិកម្មសង្កាត់បឹងតាព្រហ្ម ក្រុមប្រឹក្សាសង្កាត់ មេភូមិ និងសមាជិកសហគមន៍។