ចេញផ្សាយ ០៩ មេសា ២០២៥
10
ថ្ងៃពុធ ១២កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៥
ការិយាល័យគ្រឿងយន្តកសិកម្ម និងការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម បានស្រង់ទិន្នន័យការបង្កបង្កើនផលដំណាំស្រូវវស្សា គិតត្រឹមថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៥÷
សរុបរួមទូទាំងខេត្ត ភ្ជួររាស់អនុវត្តបានចំនួន ៣៨ហិកតា បូកយោងបានចំនួន ៩១០ហិកតា ស្មើនឹង ៧.០០ភាគរយ និងព្រោះ អនុវត្តបានចំនួន ០៨ហិកតា បូកយោងបានចំនួន ១២៥ហិកតា ស្មើនឹង ០.៩៦ភាគរយ នៃផែនការសរុប ១៣ ០០០ហិកតា ក្នុងនោះ÷
១/ស្រុកព្រៃនប់÷
ភ្ជួររាស់អនុវត្តបានចំនួន ៣៨ហិកតា បូកយោងបានចំនួន ៩១០ហិកតា ស្មើនឹង ៨.១០ភាគរយ និងព្រោះ អនុវត្តបានចំនួន ០៨ហិកតា បូកយោងបានចំនួន ១២៦ហិកតា ស្មើនឹង ១.១១ភាគរយ នៃផែនការសរុប ១១ ២៤០ហិកតា។
២/ស្រុកកំពង់សីលា÷
ភ្ជួររាស់អនុវត្តបានចំនួន ០ហិកតា បូកយោងបានចំនួន ០ហិកតា ស្មើនឹង ០ភាគរយ និងព្រោះ អនុវត្តបានចំនួន ០ហិកតា បូកយោងបានចំនួន ០ហិកតា ស្មើនឹង ០ភាគរយ នៃផែនការសរុប ១៧៦០ហិកតា។