ថ្ងៃពុធ ១៣កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៥
លោក កឹម អាន នាយរងខណ្ឌរដ្ឋបាលជលផលកំពង់សោម បានចូលរួមប្រជុំឆ្លុះបញ្ចាំងស្តីពី កម្ចីខ្នាតតូច គ្រប់គ្រងដោយសហគមន៍នេសាទទាំងបី នៅក្រុងកោះរ៉ុង ខេត្តព្រះសីហនុ នៅសាលប្រជុំ ក្រុងកោះរ៉ុង ក្រោមអធិបតីភាព លោក លី វ៉ាន់ដា អភិបាលរងនៃគណៈអភិបាលក្រុងកោះរ៉ុង ដោយមានការចូលរួមពីចៅសង្កាត់កោះរ៉ុង និង លោកមេភូមិ ការិយាល័យ នាយកឧទ្យានជាតិសមុទ្រ កោះរ៉ុង គណៈកម្មការសហគមន៍នេសាទទាំងបី និងការិយាល័យជំនាញ និងក្រុមការងារអង្គការរុក្ខជាតិ និង សត្វព្រៃប្រចាំកម្ពុជា និងគាំទ្រថវិកាដោយ អង្គការរុក្ខជាតិ និងសត្វព្រៃប្រចាំកម្ពុជា។