ចេញផ្សាយ ០៨ មេសា ២០២៥
10
នៅថ្ងៃចន្ទ ១០កើត ដល់ថ្ងៃអង្គារ ១១កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី០៨-០៩ ខែមេសា ឆ្នាំ២០២៥
លោក ហុក ឡាំ នាយរងខណ្ឌរដ្ឋបាលជលផលកំពង់សោម និងលោក អ៊ុក សំអន នាយសង្កាត់រដ្ឋបាលជលផលកំពង់ស្មាច់ បានចូលរួមវគ្គបណ្តុះបណ្តាលស្តីពី សហគមន៍អេកូទេសចរណ៍ធម្មជាតិ និងការគ្រប់គ្រងសំណល់រឹង និងប្លាស្ទិកនៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍវារីវប្បកម្មសមុទ្រ ខេត្តព្រះសីហនុ។
គោលបំណងនៃវគ្គបណ្តុះបណ្តាល៖
១. ស្វែងយល់ពីគោលគំនិត និងគោលការណែនាំរបស់សហគមន៍អេកូទេសចរណ៍ ។
២. ស្វែងយល់ពីអត្ថប្រយោជន៏សម្រាប់សហគមន៍តំបន់ឆ្នេរ ។
៣. ស្វែងយល់ពីជំហានដើម្បីបង្កើតគំនិតផ្តួចផ្តើមទេសចរណ៏ធម្មជាតិប្រកបដោយនិរន្តភាព។
៤. ជំរុញឱ្យមានការចូលរួម និងការសហការណ៍ក្នុងសហគមន៍។
៥. ស្វែងយល់ពីការគ្រប់គ្រងសំណល់រឹង និងប្លាស្ទិក ។
៦. ស្វែងរកអត្ថប្រយោជន៍សម្រាប់សហគន៍តំបន់ឆ្នេរ។
៧. ស្វែងយល់ពីជំហានដើម្បីបង្កើតប្រព័ន្ធគ្រប់គ្រងកាកសំណល់ប្រកបដោយប្រសិទ្ធភាព ។
៨. ជំរុញឲ្យមានការចូលរួម និងកិច្ចសហការ និការគាំទ្រពីភាគីពាក់ព័ន្ធ